រឿង ជំនាងផ្ទះ

ទុកដូចជំនាងផ្ទះ?

នៅម្ដុំមួយក្នុងរាជធានីភ្នំពេញ នៅម្ដុំជាយក្រុងដែលមានកម្មកររោងចក្រដ៏ច្រើនរស់នៅ ពួកគាត់សន្សំសំចៃណាស់រាប់តាំងពីទឹកភ្លើង ម្ហូប ផ្ទះជាដើម។ មានបងប្អូនបង្កើតពីរនាក់ ស្រីទាំងពីរ បងមានអាយុច្រើនហើយ តែមិនទាន់មានប្ដី ឯប្អូនចាប់ផ្ដើមមានសង្សារ។ បងប្អូនពីរនាក់នោះរស់នៅនឹងគ្នាយ៉ាងសប្បាយរីករាយជាប្រក្រតី។ ជាច្រើនឆ្នាំកន្លងទៅ ប្អូនស្រីក៏ជិតនឹងរៀបការ ហើយនិយាយនឹងបងស្រីថា៖ បង ខ្ញុំជិតរៀបការហើយ បើម៉េចម៉ា យើងបែកផ្ទះគ្នាទៅ ផ្ទះយើងតូចចង្អៀតណាស់។ បងស្រីយល់ទាំងអស់នូវន័យប្អូនស្រី គាត់មិននិយាយអ្វីច្រើនទេ ដោយពោលត្រឹមតែពាក្យមួយមាត់៖ ប្អូននៅឡៅតឿខាងលើពីរនាក់ប្ដីប្រពន្ធទៅ ឯបងនៅខាងក្រោម ហើយប្អូនទុកបងដូចជាជំនាងផ្ទះទៅ កុំខ្វល់ទុកថាបងមិនដឹងមិនឮអ្វីទៅចុះ។ ក្រោយពីបានឮបងស្រីថាដូច្នេះ ប្អូនស្រីមិនដឹងជានិយាយអ្វីក៏ស្ងាត់មាត់ទាំងញញឹមអៀនព្រាន។

Comments