ខឹងប្ដីយកស្រីអាក្រក់ជាងខ្លួន

ខឹងប្ដីយកស្រីអាក្រក់ជាងខ្លួន

មាត់និងចិត្តនិងចំណង
 មែនហើយ មានមនុស្សជាច្រើនដែលមានចិត្តខឹងនឹងប្ដីដែលយកស្រីមានរូបរាងអាក្រក់ជាងខ្លួន ឬក៏មិនស្អាតដូចខ្លួន ដោយចោទជាសំណួរថា ចុះហេតុអ្វីបានជាប្ដីទៅយកមេស្រីបែបនេះទៅវិញ មិនត្រឹមតែប៉ុណ្ណឹងទេ គេថាបន្តទៀតថា បើស្អាតជាងខ្លួនទៅមិនថាទេ។

មុននឹងពិភាក្សា យើងសូមនាំចិត្តលោកអ្នកអានគិតលើរឿងមួយ ពីរជាមុនសិន។ 
១. ស្រី ជាន័យដែលយើងដឹងថា មនុស្សស្រីដែល ជាគូកំណាន់ ជារបស់សប្បាយ ជាការលេងសើច នៃបុរសដែលចូលចិត្តចង់ស្រី។
២. លើគ្រែ ជាតម្រូវការមួយនៃជីវិតសុភមង្គលម្យ៉ាងដែលបុរសស្ត្រីប្រាថ្នាទទួលយក ប៉ុន្តែបុរសបង្ហាញឬក៏ទាមទារច្រើនស្ត្រី ប្រសិនបើដៃគូជាស្ត្រីបំពេញមិនគ្រប់គ្រាន់ ដៃគូជាបុរសអាចនឹងទៅរកក្រៅ ឬក៏ដៃគូលើគ្រែរបស់ខ្លួនមិនសូវពូកែ ស្រាប់តែដៃគូជាបុរសទៅជួបនឹងដៃគូជាស្ត្រីដែលពូកែខាងលើគ្រ​ដែលពាក្យបច្ចេកទេសថាកាមសូត្រៈ។ ចំណុចទី២នេះ ជារឿងដែលយើងនឹងលើកយកមកពិចារណាជួនលោកអ្នកអាន ហើយក៏ជាចម្លើយនៃសំណួរមួយចំនួនដែលស្ត្រីតែងតែចោទសួរគ្នា។

បើយោងតាមការសម្ភាសមនុស្សប្រុសស្រីទាំងរៀបការហើយ ទាំងមិនទាន់រៀបការ ទាំងអ្នករកសេវាខាងក្រៅនិងអ្នកឲ្យសេវាទៅអ្នករក យើងទទួលបានថា បុរសចូលចិត្តខ្លាំង ហើយក៏នឹងឃើញជារឿយអំពីបញ្ហាលើគ្រែ ហើយក៏ចង់អនុវត្តឬក៏សាកល្បងវិធីថ្មីៗ ប្លែកៗ បើសិនជាបានមើលរឿងក្ដៅសាច់វិញទៀតនោះ ច្បាស់ជាចង់រកអារម្មណ៍ប្លែកតាមរឿងនេះហើយ។ ប៉ុន្តែការចង់បាននេះ គេមិនអាចអនុវត្តនឹងដៃគូដែលមានតម្លៃស្មើ(ប្រពន្ធ គូដណ្ដឹង)បានទេ ព្រោះអាចនឹងមានការបែកបាក់ឬក៏បាត់តម្លៃរបស់ខ្លួនឬក៏ខាងស្រីថាមិនឲ្យតម្លៃខ្លួន ទុកខ្លួនជាស្រីបំរើខាងលើគ្រែ ក៏មាន។ 

ដើម្បីអនុវត្តឬក៏សាកល្បងតាមអ្វីដែលខ្លួនចង់បាន មានតែទៅរកខាងក្រៅ អ្នកខាងក្រៅនោះហើយ ដែលគេអាចធ្វើអ្វីៗដែលគេចង់ភ្លក្ស។ មិនសូវជាស្អាតមែន តែមានរសជាតិប្លែក នេះជាអ្វីដែលយើងទទួលបានពីការសម្ភាស។

ជាចុងក្រោយ ដៃគូជាស្ត្រី គួរតែពិចារណាឡើងវិញទេ ឬក៏ទុកអារម្មណ៍ ហើយសួរថា ម្ដេចបានជាប្ដីឬដៃគូជាបុរសយកស្រីដែលមិនស្អាតជាងខ្លួន។

ចំពោះ យើងជាអ្នកសិក្សា យើងសូមអ្នកពិចារណា ដោយការនិយាយគ្នា កុំគិតថាជារឿងអាមាស ត្រូវដឹងថាជារឿងសុភមង្គលមួយនៃជីវិតជាគូ។

ញ៉.ផល្លី សុផេន
២៦ វិច្ឆិកា ២០១៩

Comments