អំពីនិមិត្តសញ្ញាសំគាល់គេហទំព័រ

អំពីនិមិត្តសញ្ញាសំគាល់គេហទំព័រ

អំពីនិមិត្តសញ្ញាដែលយើងដាក់៖

ឡូហ្គោគណេសា

+ ព័ណ៌៖ គំនូសខ្មៅ ផ្ទៃស អក្សរខ្មែរស អក្សរឡាតាំងខ្មៅ

+ អក្សរ៖ ខ្មែរស ទម្រង់មូល, អក្សរឡាតាំងខ្មៅ ទម្រង់Arial

+ រូបតំណាង៖ មកុដជាអង្គរវត្ត សម្គាល់ពីការប៉ិនប្រសប់របស់ខ្មែរដែលចេញបំលែងពីគម្ពីរទៅដាក់នៅក្នុងលំហ។ នៅក្នុងគម្ពីរឥណ្ឌាចក្រវាលមានភ្នំព្រះសុមេរុនៅកណ្ដាលទ្វីបទាំងបួន ខ្មែរធ្វើឱ្យឃើញនៅអង្គរវត្តមានកំពូលប្រាំ កំពូលកណ្ដាលជាភ្នំព្រះសុមេរុ កំពូលទាំងបួនខាងៗជាទ្វីបទាំងបួន។ ដំរី សម្គាល់ពីចំណេះដឹង និងអ្នកសរសេរយ៉ាងស្ទាត់ជំនាញ។ ប៉ាកានិងសៀវភៅ សម្គាល់ពីសម្ភារៈផ្សេងៗដែលជាជំនួយដល់កិច្ចតែងនិពន្ធ។ ខ្សែបូ សម្គាល់ដល់ភាពជោគជ័យ។

១៤ មិថុនា ២០២៤

ក្រុមស្មេរគណេសា


Comments