ត្រូវមាត់បីដង
ត្រូវមាត់បីដង
ត្រូវមាត់៣ដង?
សម័យថ្ងៃ១ មានប្ដីប្រពន្ធ២នាក់នៅជាមួយគ្នាជាយូរមកហើយ ប្រពន្ធប្តីទាំង២នាក់នោះមិន ដែលល្អក់កករនឹងគ្នាទេ។ មានថ្ងៃមួយនោះ ប្តីទៅចម្ការឃើញកណ្ដុរស៊ីដំណាំស្ទើរអស់ក៏ខឹង ណាស់ លុះមកដល់ផ្ទះស្រាប់តែឃើញប្រពន្ធកំពុងធ្វើម្ហូប ថ្ងៃក៏ជ្រេណាស់ទៅហើយ ណាមួយ
ឃ្លានផង ខឹងនឹងកណ្ដុរផង ក៏ស្រែថ្មើហ្នឹងហើយនៅមិនទាន់ធ្វើម្ហូបទៀត មិនដឹងជាទៅណា ទេ ម្ហូបមិនគិតធ្វើទេ មិនដឹងជាធ្វើស្អីទេ ម្ង៉ៃៗនៅតែផ្ទះសោះ។ ប្រពន្ធឮដូច្នេះក៏ខឹងណាស់ ព្រោះខ្លួនមិនទំនេរសោះ បោសផ្ទះផង រកបន្លែផង មើលកូនផងទើបនឹងទំនេរដៃក៏ធ្វើម្ហូប នាងនឹកតែក្នុងចិត្តម្នាក់ឯង មិនចេញស្ដីអ្វីទេ ព្រោះគោរពប្ដី ណាមួយគិតថាប្តីប្រហែលជា មានរឿងស្អីពីខាងក្រៅក៏មិនដឹង។ ចំណែកប្ដីនិយាយហើយក៏ដើរទៅងូតទឹកឯទន្លេបាត់ទៅ នាងប្រពន្ធលោដៃទៅយកចាននៅនឹងធ្នើ ចានក៏ធ្លាប់ចំបបូរមាត់នាងបែកដូចគេលាបក្រេម ប្ដីមកពីងូតទឹកវិញ ឃើញប្រពន្ធដូច្នេះក៏គិតថាគ្រោះថ្នាក់នេះក៏មកតែអំពីខ្លះនិយាយខ្លាំងៗ ពេកចំពោះនាង ក៏អាណិតប្រពន្ធដោយមិនស្ដីថាអ្វីទេនឹកតែក្នុងចិត្តម្នាក់ឯង។ លុះម្ហូបឆ្អិន ប្រពន្ធក៏ហៅប្តីមកហូបបាយ បាយ១ពេលនេះពិសេសប្លែក ត្បិតប្រពន្ធខំផ្ចង់ម្ហូប ឯប្តីក៏មាន ចិត្តអាណិតប្រពន្ធ ប្តីហូបបានពីរបីម៉ាត់ក៏សរសើរថាម្ហូបង៉ៃហ្នឹងដូចឆ្ងាញ់ខុសរាល់ថ្ងៃ ហើយក៏ ច្រើនមុខទៀត ១មុខណាក៏ឆ្ងាញ់។ ប្រពន្ធឮហើយក៏សប្បាយចិត្ត ប្តីក៏ពេញចិត្ត គេទាំង២ នាក់រស់ជាសុខនឹងគ្នាតទៅ។
ញ៉.ផល្លី សុផេន
ភ្នំពេញ ថ្ងៃទី១៥ មករា ២០១៩


Comments
Post a Comment