រោងយុវវ័យ
រោងយុវវ័យ
នៅស្រុកយើងសព្វថ្ងៃដូចជាមិនដូចពីមុនសោះ មានការប្រែប្រួលច្រើន ពិសេសនៅភ្នំពេញ ប្រពៃណីដែលគេថាល្អផូរផង់នោះហាក់បីដូចជាមិនមានតម្លៃសោះចំពោះក្មេងប្រុសស្រីនៅភ្នំពេញ ស្រមពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យារីកចម្រើនខ្លាំងផងនោះ ការផ្សព្វផ្សាយ គំឃើញរបស់ថ្មីតាមរយៈបណ្ដាញសង្គមមានហ្វេសប៑ុក យូធូប ជាដើម។ អ្វីក៏ថ្មី អ្វីដែលគេគិតថាល្អនោះ ក៏មានការដូរទៅជាមិនសូវល្អ ខ្លះគិតថាមិនល្អតែម្ដង ហើយក៏និយាយថា វប្បធម៌ខ្មែរជាវប្បធម៌អន់មែនទែន។
ការចូលមកនូវរោងកុននាសម័យមុន ពិសេសចាប់ពីសម័យបារាំងចូលស្រុក រហូតមកដល់ពេលនេះ រោងកុនមានថ្មីៗច្រើន នៅតាមផ្សារទំនើប ឬរោងកុនតាមផ្ទះល្វែង ពេលដែលខ្ញុំរៀបរាប់មកដល់ត្រង់កន្លែងនេះ ខ្ញុំក៏នឹងឃើញពីរោងកុនមួយដែលនៅម្ដុំផ្សារទំនើបសុវណ្ណា(សុវណ្ណាបានបិទទ្វារនៅចុងខែ០៩ ២០១៩) រោងកុននោះពិសេសណាស់ កាលពីបើកដំបូងមានគ្រែគេងជាលក្ខណៈគ្រួសារ ប៉ុន្តែមិនមែនទេ គ្រួសារនៃសង្សារ គេគេងតែពីរនាក់ដែលជាសង្សារនឹងគ្នា សង្សារនោះជាសិស្សសាលា សិស្សសាកល ស្ទាវផ្សេងពីមជ្ឈដ្ឋានសិស្សសាលា។ រឿងមួយដែលខ្ញុំចង់សើច គឺពេលដែលក្មេងស្រីចេញពីមើលកុនវិញ ដំណើរដូចជាក្ចច់ៗ ប្រហែលជាស្ពឹកឬក៏អ្វីមិនដឹងទេ ប៉ុន្តែអ្នកមើលម៉ូតូនិយាយថា ពេលដែលទៅបោសកន្លែងម្ដងៗឃើញអាវភ្លៀង ឃើញទឹកអ្វីដែលមានពណ៌ក្រហម ប្រហែលជាឈាមក៏មិនដឹង។ ខ្ញុំស្ដាប់ហើយ ខ្ញុំមិនមាត់ទេ ដោយសារតែខ្ញុំមិនដឹងច្បាស់ ចេះតែសើចៗទៅ។
មិនយូរប៉ុន្មានទេ ប៉ូលិសក៏មកមើល ពេលចូលហោប៉ៅស្វិត ពេលចេញប៉ោង ប៉ុន្តែរោងកុនក៏ដូរបែបបទនៃការអង្គុយពីគ្រែទៅជាកៅអីវិញ តាមស្ដង្ដារនៃរោងកុន។ ប៉ុន្តែស្ថានភាពនោះនៅតែមានដ៏ដែល។
មិត្រខ្ញុំម្នាក់បានចូលទៅស៊ើបមើលស្ថានការណ៍ដែលខ្ញុំប្រាប់គាត់ គាត់ថាកុនពិតជាល្អមើលមែន ដៃរវៀម ជើងរវៀស កៅអីញ័រទ្រើត សំឡេងស្រើបៗ ពេលចេញមក សួរថាមើលរឿងអ្វី ឆ្លើយថាមិនដឹងទេ ដោយសារតែ...។
ញ៉.ផល្លី សុផេន
១០ ធ្នូ ២០១៩


Comments
Post a Comment