ដុសធ្មេញ
ដុសធ្មេញ
ជីវិតគូថ្មោងថ្មី ប្រពន្ធប្ដីធម្មតាតែងតែមានប្រាស្រ័យទាក់ទងគ្នា ដោយសម្ដី ពេលខ្លះផ្អែមល្ហែម ពេលខ្លះជូរចត់ ពេលខ្លះធម្មតា។ ជីវិតគូតែងតែជួបរឿងដូចនេះទាំងអស់មិនមានករណីណាលើកលែងឡើយ។
សីហាជាប្ដីរបស់ទេវី ហើយប្រពន្ធប្ដី គេពីរនាក់នេះ ខ្ញុំស្គាល់យូរហើយ ព្រោះគេជាអ្នកជួលបន្ទប់ជិតគ្នា មុនពេលគេរៀបការ គេទាំងពីរអ្នកក៏ជាអ្នកបន្ទប់ជួលជិតគ្នាដូចខ្ញុំដែរ ដល់ពេលគេរៀបការ គេក៏រួមបន្ទប់នឹងគ្នា។ បន្ទប់ក៏នៅសល់មួយ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានអ្នកថ្មីមកជួល យើងបានអ្នកជិតខាងថ្មីហើយ ប៉ុន្តែមិនដឹងថា ជាអ្នកជិតខាងល្អឬអាក្រក់ទេ បើតាមមើលទៅមិនជាអាក្រក់ទេ ទោះបីជា ខ្ញុំយល់ថាដូច្នេះយើងក៏ដោយក៏ខ្ញុំនៅតែប្រយត្នជាងមុខដែរ ព្រោះគេជាមនុស្សថ្មី ខ្ញុំមិនទាន់ដឹងចិត្ត។ ខ្ញុំរស់នៅបន្ទប់កណ្ដាលគេ គឺចន្លោះបន្ទប់អ្នកមកនៅថ្មីនិងគ្រួសារសីហាទេវី ដែលទើបតែនឹងរៀបការហើយថ្មីថ្មោង។ យើងរស់នៅជិតគ្នាជិតបានមួយឆ្នាំហើយ ទំនាក់ទំនងយើងក៏ល្អនឹងគ្នាជាងមុខ ដែលជាហេតុនាំឲ្យការនិយាយស្ដីរបស់ពួកយើងមានការប្រែប្រួលពីគួរសមមកមិនសូវគួរសម ខ្ញុំមិនចូលចិត្តនិយាយថាពាក្យមិនគួរសមទេ គឺចូលចិត្តនិយាយថា យើងនិយាយគ្នាដូចជាបងប្អូន ហើយសាមញ្ញ។ ពេលខ្លះបន្ទប់សីហាទេវីនិយាយឮៗ សើចឮៗ ដោយមិនក្រែងចិត្តអ្នកបន្ទប់ជាប់គ្នាដូចពីមុនទៀតទេ ជួលកាលបន្ទប់ខ្ញុំវិញជាអ្នកអ៊ូរអរម្ដង បន្ទប់អ្នកមកថ្មីកម្រនឹងបានជួបគ្នាណាស់ ព្រោះគេធ្វើការពេលយប់ ពួកយើងធ្វើការពេលថ្ងៃ ដូច្នេះមិនសូវបានជួបគ្នាទេ។
ជាងមួយខែហើយ ដែលខ្ញុំឮគ្រួសារសីហាទេវីបាននិយាយគ្នាដោយតឹងមាត់ខ្លះ ពេលខ្លះគេទាំងពីរអ្នកអន់ចិត្តនឹងគ្នាដែរ។ ប៉ុន្តែ មិនដែលឮមាត់ជេរគ្នាទេ គ្រាន់តែនិយាយគ្នាបែបឌឺគ្នាលេង បែបញ៉េះញ៉ោះ ពិសេសសីហានេះតែម្ដង ធ្វើម៉េចឲ្យតែទេវីអន់ចិត្ត ហើយតាំងរកវិធីលួងឲ្យសើចវិញ។ ជាញឹកញាប់ ខ្ញុំបានឮ ហើយបានសើចសប្បាយដោយសារតែសម្ដីរបស់សីហាទេវីប្រកែកគ្នាដែរ។ ជារឿងសាមញ្ញណាស់សម្រាប់គ្រួសារទេ ដែលជាទើបតែមានជីវិតគូមិនទាំងដល់មួយឆ្នាំផងដូច្នេះ។
ថ្ងៃនេះ ជាថ្ងៃបុណ្យ បើតាមធម្មតាគ្រួសារគេទាំងពីរនាក់នោះឮមាត់ឮកហើយ ប៉ុន្តែព្រឹកនេះម្ដេចក៏ខ្ញុំមិនឮដូចសព្វមួយដង? ប្រហែលជាទេវីអន់ចិត្តនឹងសីហាកាលពីល្ងាចមិញហើយមើលទៅ ព្រោះសីហាចូលផ្ទះយឺតជាងរាល់ថ្ងៃ ហើយល្ងាចមិញនោះទៀតក៏មិនឃើញចេញមកក្រៅនិយាយនឹងខ្ញុំដែរ។
នោះក្រោកពីគេងហើយយ៉ាង បានជាឮសំឡេងចូលបន្ទប់ទឹក ផ្ទះយើងមានឥដ្ឋខ្យល់ ដូច្នេះបើបន្ទប់ណាមួយធ្វើអ្វីមួយរៀងឮបន្តិច អ្នកនៅបន្ទប់ក្បែរដឹងហើយ ដូច្នេះគេប្រយត្នណាស់ ចំពោះរឿងខ្លះ។
បងអ្ហា៎! ថ្ងៃនេះ បងឯងទៅធ្វើការអត់? ......... បងអ្ហា៎! បង! ថ្ងៃនេះ បងឯងទៅធ្វើការអត់? ......
- អត់ទៅទេ ថ្ងៃនេះ ថ្ងៃបុណ្យ។
ទើបនឹងឆ្លើយ? អូនសួរច្រើនដងហើយ។ បងឯឯឥឡូវប្លែកណាស់ មិនដូចមុនទេ មិនចង់ឆ្លើយនឹងអូនទេ ពេលអូនសួរអី។ ម៉េច? ធុញមែន?
- មានណា។
មានណាអី? បើអីចឹង មិញឆ្លើយនឹងអូនហើយ មិនមែនទើបនឹងឆ្លើយទេ។
- ឲ្យបងឆ្លើយភ្លាមម៉េច បើមាត់សុទ្ធតែពុះថ្នាំដុសធ្មេញ ឆ្លើយម៉េចកើត និយាយទៅឡុលៗ។
គ្មានអ្ហ៊េះ! ពីមុន ម៉េចចេះឆ្លើយភ្លាមៗបាន ហើយឥឡូវ ម៉េចមិនអាចឆ្លើយបាន?
- ស្ដាយថ្នាំ បើខ្ជាក់ចេញ វាស្ដាយ។
ហើយមុន ម៉េចមិនស្ដាយដែរទៅ? បងឯងប្រែច្រើនអ្ហា៎ះ។
មានអីណា... គ្រាន់តែស្ដាយថ្នាំ។ ហើយចុះបងខ្ជាក់ ហើយឆ្លើយទាំងមិនទាន់ខ្ពុលមាត់ចេញផងហ្នឹង។
លេសទេ។ បើបងឯងមិនចង់និយាយនឹងអូនទេ ប្រាប់មក។
- ទេវី... អូនឯងម៉េចក៏និយាយអីចឹង? បងណាទៅធ្វើអីចឹង។
កុំចេះតែថា ល្ងាចមិញក៏អីចឹងដែរ ពេលមកដល់ផ្ទះវិញ មិនចង់មាត់រកអូនទេ។ ចូលទៅងូតទឹក ញ៉ាំបាយ ហើយចូលមុងបាត់។
- បងនិយាយនឹងអូនតើ ប៉ុន្តែអូនមិនចង់មាត់នឹងបង បងខ្លាចអូនខឹងពេលបងនិយាយច្រើន ដូច្នេះបងក៏សម្រេចចិត្តស្ងាត់ទៅ ដើម្បីស្ងាត់បាន មានតែចូលដេក។
គ្មានទេះ គ្មានទេ។
- ទៅ! ទៅងូតទឹក បងទៅទិញគុយទាវ។
មើល៍! មើល៍! ម៉េចមិនសួរអូន យកគុយទាវយ៉ាងម៉េច ដូចពីមុន?
- បងជាប្ដី បងដឹងថា ប្រពន្ធបងចូលចិត្តគុយទាវយ៉ាងម៉េច។ បងទៅហើយ។ បិទទ្វារផង។
ញ៉. ផល្លី សុផេន
២២ វិច្ឆិកា ២០១៩

Comments
Post a Comment