នួន កន- រទេះដីឥដ្ឋ-២០០០
រទេះដីឥដ្ឋ_នួន-កន
| គម្របមុខ |
នេះជាលំនាំដើមរបស់អ្នកបកប្រែ(នួន-កន)៖
ជាការពិតច្បាស់លាស់ រឿងរទេះដីឥដ្ឋ ឬ Mrcchakatika បាននិពន្ធនិងសំដែងឡើងនៅម្ដុំសតវត្សរ៍ ទី៧ ឬ ទី៨ ដោយក្សត្រក្លឹង្គ çudraka ។ សតវត្សរ៍នោះជា "សតវត្សរ៍មាស" នៃ "សម័យគ្ហុបតា"នៅប្រទេសក្លឹង្គ (l`Inde des Cupta)៖ អរិយធម៌ចម្រើនលូតលាស់ខ្លាំងខាងរបៀប រៀបចំទីក្រុង ការរីកចុះដាលខ្លាំង ខាងអក្សរសាស្ត្រ និងសិល្បៈ ភាពពុះកញ្ជ្រោលខ្លាំងខាងសាសនានិងវិទ្យាសាស្ត្រ ការរីកចម្រើនខាងផ្លូវសមុទ្រនិងជំនួញ។
ក្នុងសាច់រឿងដែលគេប្រទះឃើញក្នុងរឿងល្ខោនក្លឹង្គសម័យនោះ គឺអំពើសាហាវហិង្សា នៅកផកកិតក្បែរលំអ សម្រិតសម្រាំងទន់ភ្លន់ ការលាយបញ្ចូលគ្នា យ៉ាងហៅហានជាទីបំផុត រវាងប្រភេទផ្សេងៗ មានរបៀបនិយាយប្លែកៗ វណ្ណៈ សង្គមគ្រប់ពណ៌ សម្រាយនិងកំណាព្យ ទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅ នៅក្បែរអំពើយ៉ាងចោកទាបគួរមើលងាយ សេចក្តីស្នេហា(យ៉ាងគួរសម) ហើយនិងការចំនេសចំអាស......
ល្ខោនក្លឹង្គបានធ្វើឲ្យប៉ះរណ្ដំគ្នាយ៉ាងខ្លាំងក្នុងការមើលងាយ គឺការ"មិនរវីរវល់" យ៉ាងរុងរឿងមួយ "ដល់ឯកភាពទាំងឡាយរបស់រឿង" (ឯកភាព ពេលវេលា ទីកន្លែង អំពើ) និងការ"ផ្ដល់តម្លៃដល់មនុស្ស" ដូចជាដាក់លោកសង្ឃនៅក្បែរស្រីសំផឹង អង្គម្ចាស់និងត្លុក ធាតុនៃព្រលឹងទេវកថានិងភាព
| គម្របក្រោយមានប្រវត្តិ |
តួទាំងអស់ និងស្ថានភាពនាដកម្មទាំងអស់នៅក្នុង រឿងរទេះដីឥដ្ឋ គេប្រទះឃើញនៅក្នុងរឿងនិទាន រឿងព្រេង រឿងប្រលោមលោកក្លឹង្គដែរ រាប់តាំងពីបនល្បែងទៅចោរចិត្តជា ពីកវីរស់ជាឈ្លើងទៅអ្នកគង្វាលដណ្ដើមរាជបល្ល័ង្ក ពីព្រាហ្មណ៍ទុគ៌តចិត្តក្រអឺតទៅអង្គម្ចាស់ព្រហើនហើយសាហាវ...
តាមសំដីរបស់លោក ក្លូដ រ៉ូយ (Claude Roy)
ញ៉.ផល្លី សុផេន
០៧ មេសា ២០១៩

Comments
Post a Comment