ថ្ងៃម្ភៃប្រាំធ្នូ
ថ្ងៃម្ភៃប្រាំធ្នូ
![]() |
| ថ្ងៃដែលគេប្រារព្ធរំឭកថ្ងៃកំណើរព្រះយេស៊ូវ |
អាកាសធាតុត្រជាក់បានមកបបោសអង្អែលកាយាអ្នកជិះម៉ូតូដូចជាខ្ញុំ។ ខ្ញុំបានជិះម៉ូតូដើរទស្សនាជុំវិញទីក្រុងភ្នំពេញ ព្រោះថ្ងៃនេះទីក្រុងភ្នំពេញមានលំអទៅដោយភ្លើងយ៉ាងច្រើនចម្រុះពណ៌គួរឲ្យចង់ទស្សន គួរឲ្យគយគន់ គួរឲ្យរីករាយណាស់ មើលចុះនៅហាងនីមួយៗមានដើមឈើពណ៌ខៀវស្រងាត់ បំពាក់ទៅដោយភ្លើងអគ្គិសនីផ្លេកភ្លែតៗ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងទ្រនូវផ្កា ដុំមូលដូចបាល់មានពណ៌ក្រហម មាស ខៀវ ជាដើមផងដែរ ប៉ុន្តែគួរឲ្យសំណាងដែរ ដែលមានកាដូក្ស៍ទ្រាបត្រាលនៅខាងក្រោមក្បែរគល់របស់វា។ ដើមគ្រិស្ទម៉ាសខ្ពស់ជាងដប់ប្រាំម៉ែត្រក៏មាន មនុស្សម្នាក់ទៅថតរូប ទៅលេងនៅកន្លែងដែលមានការលម្អស្អាតជាងគេ។
ពិតជាសប្បាយមែន និងសូមចូលរួមអបអរសាទរ ចំពោះគ្រិស្ទបរិសទ្យទាំំងគ្រិស្ទាន ទាំងកាតូលិក ដែលបានប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងរំឭកថ្ងៃកំណើតព្រះរបស់ពួកគេ គេសម្ដែងការដឹងនិងអរគុណនូវការមកដល់នៃព្រះយេស៊ូវមកលោះបាបពួកគេ។ ការអបអរសាទរនេះពិតជាល្អប្រសើរដែលប្រកបដោយអត្ថន័យមែន។
ដោយឡែក អ្នកមិនមែនជាគ្រិស្ទបរិសទ្យក៏បានចូលរួមអបអរសាទរដែរ ប៉ុន្តែមិនមែនមានន័យថា ជាការអរគុណទេ គឺជាការសប្បាយទៅវិញទេ ហើយក៏មិនដឹងថា ក្នុងន័យអ្វីដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺមានទាំងចូលរួមការសម្ដែងពីកំណើរព្រះយេស៊ូវនៅតាមព្រះវិហាររបស់គេទៀតផង។ នេះប្រហែលជាការបង្ហាញឱ្យឃើញថា ខ្មែរមិនប្រកាន់សាសនា។
សប្បាយមែន! សប្បាយមែន! អ្នកដែលប្រាថ្នាដើរលេងនៅថ្ងៃបុណ្យទាន់។ ដូចជាគូសង្សារមួយគូ គេជូនកាដូក្ស៍គ្នាទៅវិញទៅមក។ ប្រុសមានកាដូមួយប្រអប់ធំ មានផ្កាកូលាបមួយបាច់យ៉ាងស្រស់បំព្រង។ ជូននៅមុខសាធារណជន ពិតជារំភើបជំនួសខាងស្រីណាស់ រំភើបណាស់! រំភើបណាស់! ស្រីឯណោះវិញ ក៏មិនមែនមិនជូនអ្វីទៅបុរសដែរ ខ្ញុំឃើញកាដូនោះតូចណាស់ ប្រហែលជានាឡិកា ប្រហែលជា... មិនដឹងទេ។ អរគុណអូន! ប្រុសគេនិយាយ។ គាត់ចាប់ផ្ដើមបើក។ ស្រីថា កុំទាន់បើក ចាំពេលក្រោយ តោះ! យើងជិះម៉ូតូដើរលេង ទៅញ៉ាំអីនៅផ្សារអ៊ីអន ចេញពីនេះទៅមើលកុន បន្ទាប់មក ពួកគេទៅច្រៀងការ៉ាអូខេទៀត មួយគូនេះពិតជាដើរលេងច្រើនមែន ម៉ោងជិតដប់ពីរហើយ តោះអូន យើងទៅផ្ទះវិញ។ _ក្រែងបងថា ផ្ទះបងចូលអត់បានអី? -បាទ, ប៉ុន្តែបងជូនអូនទៅផ្ទះសិន ហើយបងទៅគេងផ្ទះមិត្រភក្តិ។ _ទៅផ្ទះមិត្រភក្តិឬក៏...? -មែនតើ។ _អូនក៏មិនអាចចូលបានដែរ ព្រោះថ្ងៃនេះអ្នកនៅជាមួយគេមិននៅផ្ទះ គេទៅដើរលេងខេត្តហើយ។ -អូនក្លាចបងទៅណាក្បត់អូនមែន? _អត់ទេ។ -អីចឹងយើងទៅគេងណា? _បងឯងទៅណា អូនទៅនោះដែរ។ -អីចឹង តោះយើង។ ម៉ូតូចេញដំណើរបន្ត គឺបន្តទៅផ្ទះអ៊ំណាក់។ -មានតែគេងនៅនេះទេ ព្រោះគ្មានផ្ទះគេង។ ខាងស្រីមិនមាត់ទេ។ ឱកាសហើយតើ បើកបន្ទប់មួយអូន ជាសម្ដីដែលបុរសជាសង្សារនិយាយ។ ដូចបំណង ដូចបំណងមែន មនុស្សប្រុសស្រីពីរនាក់នៅនឹងគ្នា មានអ្វីកើតឡើង? តើខាងស្រីចង់សងគុណខាងប្រុសវិញដោយបែបនេះឬក៏យ៉ាងម៉េច?
ខាងស្រីទៅងូតទឹក ខាងប្រុសបើកកាដូដែលស្រីជាសង្សារមើល។ ពេលដែលបើកមើលហើយ ទឹកមុខមិនប្រែប្រួលអ្វីច្រើនទេ គឺឆ្ងល់ទៅវិញ ដោយសារកាដូនោះគឺស្រោមអនាម័យមួយប្រអប់មានពីកញ្ចប់។ ឱកាសដែលគាត់គិតមុននេះបានដូរហើយ ព្រោះនេះមិនមែនជារឿងធម្មតារបស់ស្រីៗទេ ប្រហេលជាមានអ្វីបន្តទៀត អាចជាការបោកប្រាសឬក៏ជាអ្វីផ្សេង។
អូន! មានឃើញមនុស្សប្រុសម្នាក់ដែលមកជាមួយបងអត់? _-គាត់ចេញម៉ូតូទៅណាទេមិញនេះ ខ្ញុំសួរគាត់ គាត់ថាទៅទិញអ្វីៗ ព្រោះកន្លែងខ្ញុំអស់ហើយ។
នារីនោះក៏មិនមាត់ ហើយក៏ឡើងទៅលើវិញ។
បុរសដែលចេញពីសង្សារនោះ បានទៅចូលម៉ាត់មួយកន្លែង ហើយយកប្រអប់ស្រោមមកមើលម្ដងទៀត ដោយសារតែខ្លួនមិនទាន់អស់ចិត្តនឹងទង្វើសង្សារស្រីរបស់ខ្លួន។ បើកមើលប្រយត្ន ដោយក្លាចគេមើលឃើញ។ ឆែកមើលខាងក្នុង ក៏ឃើញសំបុត្រមួយច្បាប់យ៉ាងខ្លី
៙បងបើកហើយប្រហែលជាភ្ញាក់ផ្អើលហើយ ហើយបងក៏គិតថាអូនជាស្រីរាយមាយដែរ ហើយក៏យល់ទៀតថាអូនជាស្រីរកស៊ីដែរ មិនត្រឹមតែប៉ុណ្ណោះទេ ក្លាយទាំងអូនមានប៉ុនប៉ងធ្វើអ្វីទៀតអាចដល់សម្លាប់បង។ ប៉ុន្តែអូនសូមប្រាប់បងថា អូនមិនដែលរួមភេទនឹងបុរសណាទេ ហើយក៏មិនបានធ្វើអ្វីដូចដែលបងគិតនោះដែរ គឺកូនទើបតែបានស្ដាប់ឌីចេម្នាក់ និយាយថា ស្រីៗរួមភេទនឹងដៃគូខុសដែរអី ហើយអូនក៏យល់ដូចគាត់ដែរ ដូច្នេះហើយបានជាអូនចង់សាកល្បងជាលើកទីមួយ បើសិនជាស្រួលឬក៏មិនមានបញ្ហាអ្វីនោះទេ អូនយើងអាចនឹងបន្តទៅទៀត សម្ដីប៉ុណ្ណេះបងប្រហែលជាមិនជឿអូនទេ តែយប់នេះបងនឹងដឹងពីភាពបរិសុទ្ធរបស់អូន។ បើបងមិនចង់ទេ ឬក៏នៅតែសង្ស័យ បងមិនក៏បាន អូនក៏មិនថាដែរ។
បុរសដែលជាសង្សារ ក្រោយពីអានសំបុត្រហើយ ក៏នឹងអាណិតស្រីដែលជាសង្សា ដែលខ្លួនបានគិតអាក្រក់ចំពោះសង្សារ។ គេចេញម៉ូតូទៅផ្ទះសំណាក់វិញ។ មិនដូចប្រាថ្នាទេ នាងចេញទៅផ្ទះវិញហើយ។ ស៊ូដែរ ទៅរកដល់ផ្ទះទៀត តែមិនអាចចូលបាន ព្រោះទូរសព្ទក៏តេមិនចូលទៀត តើត្រូវទាក់ទងតាមណា? មានតែចាំព្រឹកទើបជួបបាន។ ប្រុសទៅផ្ទះគេង គេងក៏មិនលក់ បើកទូរសព្ទចាំមើលសង្សារអនឡាញ ឆាត តេ ផ្ញើសារ មិនតបទាំងអស់។
នេះប្រហែលជាខាងស្រីខ្មាសខ្លួនឯង ឬក៏មានអារម្មណ៍អ្វីក៏មិនដឹង។ ចំណែកខាងប្រុស មានអារម្មណ៍ស្ដាយក្រោយ ចំពោះការសម្រេចចិត្តយ៉ាងលឿនដូច្នេះ។
ថ្ងៃម្ភៃប្រាំធ្នូជាថ្ងៃដែលគេសប្បាយនឹងដើរលេង ខ្លះសប្បាយនឹងរួមភេទដែរ តែមួយគូនេះបែរជាចាញ់បោកឌីចេ និងសីលធម៌សង្គមទៅវិញ។
ញ៉.ផល្លី សុផេន
២៤ ធ្នូ ២០១៩

Comments
Post a Comment