ខ្មោចមនុស្ស

ខ្មោចមនុស្ស

នវកថា_រឿង_ខ្មោចមនុស្ស
រឿងនិទាននេះ ខ្ញុំបានស្ដាប់អំពីជីតារបស់ខ្ញុំកាលពីគាត់នៅរស់ ហើយរឿងនេះគាត់ចេះពីគ្រូដំបងរបស់គាត់កាលពីគាត់នៅរៀនដំបង អាយុប្រមាណជា១៥ឆ្នាំ។ បើសិនជារឿងនិទាននេះមាននៅក្នុងសៀវភៅណាហើយ ទោះបីនៅក្នុងបែបដំណាលឬវិសោធនបទ(version)ណាក៏ដោយ សូមអស់លោកជួយប្រាប់ផង។

កាលពីព្រេងនាយអើយកន្លងមកយ៉ាងយូរមុនមានផែនដីនេះទៅទៀត មានតែទឹកល្ហល្ហាចដែលមិនអាចនឹងរកកោះត្រើយឃើញ សូម្បីឈើអណ្ដែងក៏គ្មាន មានតែពពុះទឹកជាផ្ទាំងៗដូចជាកោះអណ្ដែតទឹកអីចឹង។ នៅលើនោះមិនមែនគ្មានជីវិតទេ គឺមានជីវិតជាច្រើនរូប ជាច្រើនរាង ជាច្រើនទៀតដែលយើងមិនអាចនឹងរាប់បាន តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺខ្មោចនិងមនុស្សក៏រស់នៅលើពពុះទឹកនោះដែរ ពួកគេរស់នៅនឹងពពុះទឹកនោះជាមួយគ្នាមែន តែមិនអាចមើលគ្នាឃើញឡើយ។ 

នៅលើផ្ទាំងពពុះទឹកមួយនោះ មានមនុស្សច្រើន ហើយមានស្ដេចស្រីជាអ្នកគ្រប់គ្រង។ ទីនេះ មានអ្នកទៀងជាច្រើនដែលរស់នៅដាច់ឆ្ងាយពីគេ ពោលគឺមិនរស់នៅក្នុងពពុះ១ៗ ដូចគេឡើយគឺរស់នៅលើផ្ទាំងពពុះតែមិនរស់នៅក្នុងពពុះតូចៗទេ គឺរស់ខាងក្រៅ អ្នកទៀងទាំងអស់នោះរស់នៅជាប្ដីប្រពន្ធក៏មាន រស់នៅតែឯងក៏មាន ហើយអ្នកទៀងទាំងនោះមិនស៊ីត្រីដូចមនុស្សទេ គេស៊ីខ្យល់ គេផឹងទឹក ប៉ុណ្ណោះ។ មានថ្ងៃមួយ កូនក្រមុមអ្នកស្រុក វាមានជំហឺ ហើយម៉ែពុកវាយកវាមកឲ្យអ្នកទៀងមើល ថាវាឈឺអ្វី។ អ្នកទៀងនោះមើលហើយក៏ផ្សំឆ្អឹងត្រី ព្រុយត្រី ជាច្រើនមុខឲ្យវាផឹក ហើយក៏ជា។ ក្រោយពី ក្មេងស្រីនោះទៅផ្ទះវិញក៏ចេះតែនឹងឃើញនាងក្មេងនោះ តែក៏ចេះតែអត់ធ្មត់រហូត គាប់ជួនពេលដែលអ្នកទៀងនោះហាមាត់ស៊ីខ្យល់ស្រាប់តែមានផង់អ្វីមួយតូចចូលក្នុងមាត់ មួយស្របក់ក្រោយមកតម្រេកក៏តើមានលើគាត់។ អារម្មណ៍ខំអត់ធ្មត់មិននឹងនឹងនាងក្មេងនោះក៏កើតឡើងវិញ ហើយឡើងខ្លាំងយកតែមែនទែន គាត់មិនដឹងជាធ្វើដូចម្ដេចក៏ប្រើដៃលញ់អង្គជាតិ(ក្ដ)រហូតចេញទឹក តែគួរឲ្យចម្លែកណាស់ទៅទៀតទឹកកាមនោះមិនបានធ្លាក់ទៅលើពពុះទឹកឬក្នុងទឹកទេ គឺបាត់សូន្យឈឹងតែម្ដង។ អ្នកទៀងមិនបានចាប់អារម្មណ៍ឡើយ លុះសម្រេចការហើយក៏ចេញទៅលំនៅខ្លួន ហើយពិចារណាកំហុសតែឯងឯងទៅ។

១ឆ្នាំក្រោយមក គាត់ដើរទៅឃើញក្មេងខ្មោចមួយនាក់ចម្លែងអស្ចារ្យដែលមិនធ្លាប់ឃើញកន្លងមក ធម្មតាខ្មោចមានរូបរាងអាក្រក់ អាក្រក់ក្រៃលែង តែនេះបែរជាផ្ទុយគេ គឺស្អាតដាច់គេ សូម្បីទេព្ដាក៏មិនស្មើ។ ខ្មោចនានាគេថាក្មេងខ្មោចនោះអាក្រក់ក្រៃលែង ដូច្នេះគេមិនឲ្យវាលេងនឹងកូនគេទេ។ ក្មេងខ្មោចនោះលេងតែម្នាក់ឯង មិនដែលលេងនឹងនរណាក្រៅពីម្ដាយវាឡើយ អ្នកទៀងឃើញដូច្នេះក៏លេងនឹងវាបន្តិច វានឹងអ្នកទៀងសប្បាយចិត្តណាស់ កំឡុងពេលនោះម្ដាយវាក៏មកពីរកចំណីបានឃើញកូនលេងនឹងអ្នកទៀងក៏ទាញចេញ ហើយរត់ទៅ ព្រោះខ្លាចអ្នកទៀង។

ម៉ែ ម៉េចបានជាម៉ែមិនឲ្យកូនលេងនឹងគាត់ ព្រោះក្រៅតែពីម៉ែគ្មាននរណាលេងនឹងកូនទេ មានតែគាត់ម្នាក់ទៀតប៉ុណ្ណោះ។ ម៉ែវាមិននិយាយអ្វីទាំងអស់នៅតែស្ងៀម។ វាសួរជជីករហូតម៉ែវានិយាយពីប្រវត្តិដែលនាំឲ្យមានវា គឺវាជាកូនរបស់អ្នកទៀងនោះនឹងម៉ែ។ គាត់បានសម្រេចខ្លួនឯងដោយដៃ ហើយវាបាញ់មកចូលក្នុងមាត់ម៉ែស្រមពេលនឹងម៉ែស្ងាប ម៉ែក៏លេបចូលពោះ រួចក៏មានកូនឯងទៅ។ បានជាម៉ែមិនចង់ឲ្យកូនលេងនឹងគាត់ ដោយសារតែម៉ែមិនចង់ឲ្យគាត់ដឹង ហើយតូចចិត្តនឹងអំពើមិនល្អតែបន្តិចនេះ ព្រោះថាគាត់ធ្វើល្អរហូតមកហើយ។

អ្នកទៀងដែលលេងនឹងក្មេងខ្មោចបានបន្តដំណើរក្រោយពេលដែរម៉ែវាមិនឲ្យលេងជាមួយ នៅតាមផ្លូវក៏ស្លាប់ទៅ ហើយក៏បានរួមរស់នឹងប្រពន្ធកូនជារហូតទៅ។

ញ៉.ផល្លី សុផេន
១៦ ឧសភា ២០២០

Comments