ព័ត៌មានអំពីការប្រតិស្ឋនាមបញ្ញត្តិថា"គណេសា/GANESA"

ការប្រតិស្ឋនាមបញ្ញត្តិ "គណេសា"

ហេតុអ្វី យើងជ្រើសរើសយកឈ្មោះនេះមកដាក់នៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គម? 

ជាដំបូង យើងសូមពន្យល់អំពីឈ្មោះនេះបន្តិចសិន គណេសា មកពីគណេសដែលជាពាក្យក្លាយមកពីភាសាសំស្ក្រឹតវិឃ្នេស ហើយឈ្មោះនេះមានច្រើនយ៉ាងដូចជា ភគណេស គណបតីជាដើម(យសោធរ)។ គណេសតួអង្គព្រះមួយនៅក្នុងសាសនាព្រាហ្មណ៍ ហើយខ្មែរយើងនិយមច្រើនដែរ ប៉ុន្តែយើងមិនយកក្នុងនាមជាព្រះនៅក្នុងជំនឿសាសនាទេ គឺយើងយកន័យដែលគេឱ្យ៖ គណេស តំណាងឱ្យចំណេះដឹងទូលំទូលាយ អ្នកតត់ត្រាយ៉ាងរហ័យតាមបទនិទានរឿងមហាភារតយុទ្ធរបស់ឥសីវ្យាសៈ ចំពោះយើង យើងចង់ក្លាយជាអ្នកផ្ដល់និងនាំអ្វីៗដែលយើងបានឃើញ បានដឹង បានយល់ទៅកាន់ប្រិយមិត្រអ្នកទស្សនា។ 

គណេសា ជាអក្សរឡាតាំង GANESA។  

ជាចុងក្រោយ យើងសូមអរគុណនិងសុំទោសទុកជាមុនចំពោះប្រិយមិត្រដែលបានចូលមកទស្សនាគណេសារបស់យើង។ យើងសង្ឃឹមថា៖ គេហទំព័ររបស់យើងនឹងផ្ដល់ជាប្រយោជន៍។

រាជធានីភ្នំពេញ ថ្ងៃទី១១ មិថុនា ២០២៤

ក្រុមស្មេរ គណេសា 

Comments