អ្នកស្រីពាន់ភួងបុប្ផា

គន្លឹះសរសេរអត្ថបទភាពយន្តតាមទិដ្ឋភាពសង្គមជាក់ស្ដែង

ការមកដល់របស់វាល្មិននិងជំនួយការ - បង្ហាញថាគាត់គោរពពេលវេលា
វាល្មិន : ពាន់ ភួងបុប្ផា
បរិច្ឆិទ : ២៥ វិច្ឆិកា ២០២៥ ទីតាំង : បុប្ផាណា
វេលា : ចាប់ពីម៉ោង១៨-២០
អ្នកចូលរួម : មានមកពីគ្រប់មជ្ឈដ្ឋាន ដូចជា៖ អ្នកដឹកជញ្ជូន សិស្សនៅក្លិបស៊ីណេ និស្សិតមកពីសាលាផ្សេងៗ អ្នកធ្វើការ។

ជាដំបូងណែនាំខ្លួនម្នាក់ៗ ហើយនឹងប្រាប់អំពីចំណាប់អារម្មណ៍អ្នកចូលរួមម្នាក់ដែលចូលចិត្តមើលរឿងអ្វីជាងគេនៅក្នុងស្នាដៃលោកស្រី។ មនុស្សភាគច្រើនថា៖ រឿងកូនប្រសារស្រី ទឹកចិត្តម្ដាយ ទឹកចិត្តបងស្រី កុមារី២៥ឆ្នាំ។
រូបភាពវិដេអូនៅពេលដឹកនាំរឿង
នៅក្នុងពេលបញ្ចាំងវិដេអូក្រៅឆាក យើងឃើញថាលោកស្រីកាចនឹងតួណាស់។ ហើយលោកស្រីបានពន្យល់បន្ថែមទាក់ទងនឹងទស្សនវិជ្ជាផ្សេងៗដែលមាននៅក្នុងឈុតឆាកនៃរឿងនីមួយៗ។

នៅក្នុងវិស័យភាពយន្តជាង៣៦ឆ្នាំ លោកស្រីធ្លាប់មានចិត្តចង់ឈប់ដែរ ប៉ុន្តែមិនបានមួយថ្ងៃទេ ព្រោះលោកស្រីស្រឡាញ់ គឺយកថ្លើមប្រមាត់បេះដូងដាក់ក្នុងវិស័យភាពយន្ត ពិសេសលោកស្រីមានអ្នកគាំទ្រច្រើន។ ដូច្នេះហើយបានជាលោកស្រីមិនអាចឈប់បាន។

លោកស្រី ពាន់ ភួងបុប្ផា - បង្ហាញ
ដើម្បីសរសេរអត្ថបទមួយ យើងត្រូវមានគោលដៅ គោលដៅលោកស្រី គឺគ្រួសារ ជាព័ណ៍សម្បុរគាត់។ ដោយសារខ្មែរក្រោយសង្គ្រាមមានបញ្ហាគ្រួសារ ចង់ជួយផ្សះផ្សារសង្គមតាមរយៈភាពយន្ត។ បទនិពន្ធមានភាពស៊ីជំរៅ មានគំនិត ស្រាវជ្រាវ ដោយចេញពីតថសង្គម គោលដៅធំជាអ្វី គោលបំណង ចង់ផ្ដល់ឲ្យនរណាមើលជាសំខាន់ ត្បិតតែទូទៅហើយក៏ដោយ។ លទ្ធផលរំពឹងទុកដែលអ្នកនិពន្ធបានពីអ្នកមើល។ ប្រសិទ្ធភាពពីអ្នកមើល។ របរកុន ត្រូវមានគំរោង ព្រោះទាំងអស់ត្រូវទាក់ទងនឹងលុយ។ អ្នកនិពន្ធត្រូវមានចំណេះដឹងណាស់។ ពិសេសត្រូវការចូលរួមក្នុងសង្គមជាក់ស្ដែងនូវអ្វីដែលទាក់ទងជីវភាព។ ការលះបង់ បើខ្ញុំមិនមែនជាមេម៉ាយ ម្ល៉េះគេនឹងលែងខ្ញុំបាត់ហើយ។ នេះជាសម្ដីដែលគាត់និយាយដើម្បីបញ្ជាក់ពីការលះបង់របស់អ្នកដឹកនាំរឿង។ ទោះបីជាលោកមិននិយាយប្រាប់ច្រើនក៏យើងដឹងថាអ្នកដឹកនាំរឿងរវល់យ៉ាងណាបាត់ទៅហើយ។ អារម្មណ៍ជាអ្វីដែលឆ្លងដូច្នេះយើងអ្នកនិពន្ធត្រូវធ្វើយ៉ាងណាឲ្យអ្នកមើលមានអារម្មណ៍ឆ្លងដែរ។ នោះទើបជាអ្នកនិពន្ធឆ្នើម។

សំណួរ៖ ពេលយើងសរសេរ ហើយយើងស្ទាក់ យើងធ្វើអ្វី សម្រាប់អ្នកសរសេរថ្មី? បង្ហាញសារទៅអ្នកមើលតាមរបៀបណា? តាមសម្ដីអ្នកសម្ដែង ឬទិដ្ឋភាពទូទៅ ព្រោះអ្នកមើលមិនដូចគ្នាទេ

រូបភាពខ្លះៗ





Comments