សែកមន្ត
សេកមន្ត / សែកមន្ត / សេពមន្ត
- បញ្ហាសរសេរពាក្យ សែក សេក គឺត្រឹមត្រូវ ប៉ុន្តែអ្នកធ្វើយូធូបដើម្បីបានលុយ គេមិនគិតអំពីសំណេរនោះទេ ដូច្នេះគេសរសេរតាមតែគេបន្លឺឬគេថា។ ដោយសារគេលឺ សេបមុន ដូច្នេះហើយបានជាគេ សរសេរ សេពមន្ត មួយវិញទៀតអ្នកទាំងនោះមិនដែលឃើញសំណេរ សេកមន្ត ឬ សែកមន្ត។ នៅក្នុងអត្ថបទនេះ ខ្ញុំមិនសរសេរវែកញ៉ែកអំពីសំណេរទេ ខ្ញុំនិយាយអំពីអ្នករិះគន់ និងអ្នកគាំទ្រ។
បញ្ហាដែលយើងកំពុងជួប គឺអ្នកផលិត និងអ្នកទស្សនា/អ្នកគាំទ្រ
- ចម្រៀង សែកមន្ត ជាវត្ថុវិស័យឬជារបស់ដែលគេមើល គិត រិះគន់ យល់ឃើញ ជាដើម។
- អ្នកសរសេរ និង អ្នកគាំទ្រឬអ្នកទស្សនា ជាប្រធានវិស័យឬជាអ្នកដែលយល់យ៉ាងម៉េចចំពោះវត្ថុវស័យ។
អ្នកផលិត យល់ថាជាការអបអរសាទរចំពោះថ្ងៃដាក់ចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌ ៣០ វិច្ឆិកា ១០១៦។ ដើម្បីជាការទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា គាប់ជួនកំឡុងពេលនេះ តុក្កតាឡាប៊ូប៊ូ ជាទីចាប់អារម្មណ៍ ដូច្នេះគេក៏បញ្ចូល ដោយយល់ថាឱ្យវាកាន់តែល្អ និងទាន់សម័យនិយម។
ផ្ទុយពីការយល់ឃើញ អ្នកទស្សនា បានរិះគន់ និងបដិសេធ ខ្លះមិនស្ដាប់តែម្ដង។
អំពីចំណុករិះគន់ខ្លាំងមាន៖ សែកមន្ត តែយកតួស្ដេចមកលេងសើច, មិនយកម្ចាស់បទមកច្រៀងដូចជាវណ្ណដាយកគង់ណៃមកបញ្ចូល, ដាក់តុក្កតាឡាប៊ូប៊ូដែលជារបស់ថៃ, សំឡេងតនសីមា ដូចជាសំឡេងប្រុស ជាដើម។
ចំពោះយើង យើងជាអ្នកគាំទ្រ ឬអ្នកទស្សនា គួរគាប្បីមានចិត្តទូលាយបន្តិច ដើម្បីបើកឱកាសឱ្យអ្នកផលិតមានទឹកចិត្ត ឬមានទំនុកចិត្តក្នុងការស្វែងរកនូវអ្វីដែលថ្មី ប្លែក។
ចំពោះអ្នកដែលផលិត ក៏គួរគាប្បីធ្វើឱ្យណាឱ្យមានលក្ខណៈជាតិ ហើយបើយកពីគេ ក៏គួរតែលៃយ៉ាងណាឱ្យចូលក្នុងឆ្នាំងសម្លខ្មែរ ហើយចេញជារសជាតិខ្មែរដែរ។ មិនខ្វះទេដែលយើងកាឡៃពីគេ សូម្បីតែលោកស៊ីនស៊ីសាមុតក៏ចម្លងពីគេដែរ តែលោកស្លមកជារបស់ខ្មែរ។
ញ៉.ផ.សុផេន
០៧ ធ្នូ ២០១៤

Comments
Post a Comment